(ភ្នំពេញ)៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ០៨យប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ មានករណីរន្ទះបាញ់សម្លាប់សត្វគោនៅក្នុងក្រោល អស់ចំនួន១៤ក្បាល ស្ថិតនៅចំណុច ភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ជាមួយនឹងគ្រោះធម្មជាតិនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលបង្កឡើងដោយបាតុភូតធម្មជាតិ ៕