(កែប)៖ ប្រជាពលរដ្ឋក្នុងខេត្តកែប បានសម្តែងអារម្មណ៍សប្បាយរីករាយ ហើយចង់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជារហូតដល់ដេកមិនលក់ នៅពេលបានឮដំណឹងថា ប្រមុខរាជរដ្ឋាភិបាលមកកាន់ខេត្តរបស់ពួកគាត់។
លោក ឡេង ហួរ អាជីវករលក់បាយ គុយទាវ កាហ្វេ នៅក្នុងក្រុងកែប បានថ្លែងថា រូបលោកបានទន្ទឹងរង់ចាំផ្លូវសម្តេចនាយករដ្ឋមន្រ្តី ចាប់តាំងពីបានទទួលដំណឹងពីអាជ្ញាធរថា សម្តេចតេជោ មកកាន់ខេត្តកែបម្ល៉េះ ហើយលោក ក៏ចង់ជួបសម្តេចរហូតដល់កេងមិនលក់។
លោក ឡេង ហួរ បានបញ្ជាក់ថា ការទន្ទឹងរង់ចាំបែបនេះ ដោយសារតែសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបក្នុងដួងចិត្តរបស់លោក។ និមិត្តរូប ដោយសារតែសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដែលបាននាំមកនូវសន្តិភាព និង ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាក្រុងកែប ឲ្យបានរីកចម្រើនជាបន្តបន្ទាប់។
លោក ឡេង ហួរ ដែលបានមករស់នៅក្នុងខេត្តកែប តាំងពីទសវត្សរ៍ឆ្នាំ៩០នោះ បានមើលឃើញថា ខេត្តកែប នាពេលបច្ចុប្បន្នមានការ រីកចម្រើនច្រើនបើធៀបទៅនឹងពេលរូបលោកមកនៅដំបូង។ ដោយឡែកជីវភាពរបស់ប្រជាពលរដ្ឋ ក៏មានការវីវឌ្ឍន៍ធូរធាផងដែរ។
ប្អូនស្រីរបស់លោកហួរ ដែលពិការជើង ហើយត្រូវបានសម្តេចតេជោ ជួយឲ្យបានចូលក្របខណ្ឌជាមន្រ្តីសុរិយោដី កាលពីឆ្នាំ២០១២។ លោក ហួរ ក៏បានឆ្លៀតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ចំពោះជនពិការ និងជួយឲ្យបានធ្វើការ ងារសមរម្យ។
សូមស្តាប់បទសម្ភាសន៍រវាង លោក ឡេង ហួរ ជាមួយ Fresh News៖