(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានប្រាប់ Fresh News ថា នៅរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលរបស់លោក បានស្រាវជ្រាវចាប់ខ្លួនជនត្រូវចោទម្នាក់ពីបទ "ឆ្កិះសោចូលផ្ទះលួចទ្រព្យសម្បត្តិ" បន្ទាប់ពីរត់គេចខ្លួនរយះពេល៤ខែដោយអនុវត្តន៍តាមដីការបស់លោក យិន សារឿ ន ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដែលបានប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ អណ្តូង៥ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
លោក ឈិន គឹមធុយ អធិការខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ជនត្រូវចោទបានរត់គេចខ្លួនរយះពេល៣ទៅ៤ខែមកហើយ បន្ទាប់ពីបានប្រព្រឹត្តឆ្កិះសោចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងក្រោយពីកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍គោករកា ខណ្ឌព្រែកព្នៅ ទទួលបានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក យិន សារឿន ចៅក្រមសើុបសួរសាលាដំបូងរាជធានី ភ្នំពេញទើបបន្តសើុបអង្កេតរហូតរកឃើញបង្ក្រាបនិងចាប់ខ្លួនតែម្ដងនៅរសៀលថ្ងៃនេះ។
លោក ឈិន គឹមធុយ បានបញ្ជាក់ទៀតថា ជនត្រូវចាប់ខ្លួន ឈ្មោះហាយ ប៊ុនណា អាយុ២៩ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ ។
បច្ចុប្បន្ន ជនត្រូវចាប់ខ្លួន បាននិងកំពុងឃុំខ្លួនសាកសួរប ណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បី កសាងសំនុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕