(កំពង់ស្ពឺ)៖ រថយន្តដឹកកម្មករកាត់ដេរមួយគ្រឿង បានក្រឡាប់ នៅតាមផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរងរបួសចំនួន៣៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១២នាក់។
លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តម៉ាកហីុយ៉ានដាយ បើកដឹកកម្មករ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើបានគេចរថយន្តដឹកថ្មឆ្លងផ្លូវ បណ្ដាលឲ្យក្រឡាប់ចាក់កម្មករទៅលើផ្លូវតែម្តង៕