(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ជានាយកទីចាត់ការចលនូប្បត្ថម្ភ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។
គួរជម្រាបថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ឯក ហួត ឈាងអន មានតួនាទីជា នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលការងារសន្តិសុខ និងគ្រោះមហន្តរាយ៕