(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ទោ ថោង សូលីម៉ូ នាយករងទីចាត់ឃោសនា-ព័ត៌មាន អគ្គបញ្ជាការដ្ឋាន និងជាអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំរបស់នាយទាហាន សេនាធិការជាន់ខ្ពស់កម្ពុជា-ថៃ លើកទី៧ (SST7) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធធលខេមរភូមិន្ទ ខណៈភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ទីធិឆៃ ថាន់ថង (Thitichai Tiantong) នាយសេនាធិការចម្រុះរបស់កងទ័ពភូមិន្ទថៃ។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសណ្ឋាគារ សាន់ អែនមួន រាជធានីភ្នំពេញ៕

ខាងក្រោមនេះជាខ្លឹមសារនៃកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់កងទ័ពកម្ពុជា-ថៃ៖