(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោងស្រុកស្ទោង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បានបន្តចុះថ្លែងអំណរគុណសមាជិកសមាជិកា គណបក្ស និងប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់។
នាឱកាសនោះលោក សោម ស៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រុមការងារចុះមូលដ្ឋានឃុំ ភូមិ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ព្រមទាំងបានចំណាយសម្ភារៈ និងថវិកាផ្ទាល់ខ្លួនបម្រើឲ្យសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត នាពេលកន្លងទៅឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ។
លោកក៏បានគោរពថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណ បក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងបានអញ្ជើញ ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងឆ្នាំ២០២៣នេះ។
លោក សោម ស៊ុន បានអបអរសាទរនូវជ័យជំនះដ៏ត្រចះត្រចង់នេះ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧នេះ និងនៅអាណត្តិបន្តបន្ទាប់ទៀត៕