(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១១ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី, ជួញដូរ២ករណី និងដឹកជញ្ជូនរក្សាទុក១២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦០នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,២៧៧ករណី ឃាត់មនុស្ស ១០,២៩៩នាក់ (ស្រី៦៦១នាក់)៕