Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមក្នុងវេទិការការពារ​ធនធាន​ធម្មជាតិ នៅថ្ងៃទី​២២ ខែសីហា​ខាងមុខនេះ

02-08-2016 18:34

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងវេទិកាការពារធនធានធម្មជាតិមួយ ដែលរៀបចំដោយក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅវេទិការនោះ រាជរដ្ឋាភិបាល បានអញ្ជើញតំណាងពាក់ព័ន្ធនានាចូលរួម ដោយក្នុងនោះមានទាំង អង្គការសង្គមស៊ីវិល តំណាងសហគមន៍ និងប្រជាពលរដ្ឋនានា។

សម្តេចថា វេទិកានេះ នឹងត្រូវរៀបចំឡើងដើម្បីឱ្យមានកិច្ចពិភាក្សាពិគ្រោះយោបល់ ដើម្បីរួមគ្នាការពារធនធានធម្មជាតិ របស់ប្រទេសកម្ពុជា៕