(ភ្នំពេញ)៖ លោក Hubert Moshe HADDAD ទីប្រឹក្សាប្រធានាធិបតីកូតឌីវ័រ បានបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅកម្ពុជា មានភាពច្បាស់លាស់ ហើយស្ថានភាពនៅទីក្រុងមានភាពស្ងប់ស្ងាត់ល្អ ទាំងមុន និងអំឡុងពេលឃោសនាបោះឆ្នោត ដោយមិនមានឧប្បត្តិហេតុអ្វីកើតឡើងនោះទេ ដែលនេះបានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពិតជាមានភាពរឹងមាំ។

លោក Hubert Moshe HADDAD បានលើកឡើងដូចនេះថា «ខ្ញុំអាចជម្រាបជូនថាកាបោះឆ្នោតនៅកម្ពុជាមានភាពច្បាស់លាស់ ហើយស្ថានភាពនៅទីក្រុងមានភាពស្ងប់ស្ងាត់ល្អ ហើយមុនពេលនិងអំឡុងពេលឃោសនាបោះឆ្នោត មិនមានឧប្បត្តិហេតុអ្វីកើតឡើងនោះទេ ហើយក្នុងថ្ងៃបោះឆ្នោតក៏មិនមានឧប្បត្តិហេតុអ្វីកើតឡើងនោះដែរ»

លោក Hubert Moshe HADDAD បានបន្ថែមដែរថា លោកពិតជាអាចមើលឃើញដែរថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពិតជាមានភាពរឹងមាំ នៅពេលដែលលោកបានមើលឃើញប្រជាជន បានទៅចូលរួមបោះឆ្នោត ដោយមិនមានការបង្ខិតបង្ខំ ហើយអ្នកដែលទៅបោះឆ្នោតមានជាង៨៤% នៃចំនួនប្រជាជនដែលមានសិទ្ធទៅបោះឆ្នោត៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ លោក Hubert Moshe HADDAD ៖