(ភ្នំពេញ)៖ លោក គោរម ដាឡា ប្រធានសមាគមនិស្សិតបញ្ញវន្ត បានបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត មានភាពជាអ្នកដឹកនាំខ្ពង់ខ្ពស់ ព្រោះលោកមានការដាក់ខ្លួន មានភាពសាមញ្ញក្នុងនាមជាអ្នកដឹកនាំដែលកើតចេញពីធម្មជាតិ និងមានបេះដូងមេត្តាករុណា សេចក្តីអាណិត សេចក្តីស្រលាញ់ សណ្តោសប្រណីចំពោះប្រជាពលរដ្ឋគ្រប់រូប ដែលពិតជាសក្កិសមជានាយករដ្ឋមន្ត្រី។
តាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក គោរម ដាឡា បានថ្លែងថា «ភាពជាមេដឹកនាំដែលមានបេះដូងទូលំទូលាយ និងទឹកចិត្តអធ្យាស្រ័យ និងមេត្តាករុណាដ៏ខ្ពង់ខ្ពស់ គឺគាត់(លោកបណ្ឌិត ហ៊ុន ម៉ាណែត) មានពីធម្មជាតិមកតែម្តង។ អញ្ចឹងជាសក្តានុពលខ្ញុំយល់ឃើញថា ប្រទេសយើងនឹងមានការរីកចម្រើន និងមានការផ្លាសប្តូរដ៏ធំ មានន័យថាបន្តលើគ្រឹះចាស់ដែលមានន័យថា នៅលើគ្រឹះចាស់ដែល សម្តេចតេជោ ហ៊ុន សែន បានបុកគ្រឹះនេះរួចអស់ហើយ ចឹងលោកកសាងនូវសមិទ្ធផល និងកសាងរក្សានូវសន្តិភាព ក៏ដូចជាការអភិវឌ្ឍប្រទេសនឹង ទាំងវិស័យធនធានមនុស្ស និងសេដ្ឋកិច្ចនោះលើគ្រឹះនឹងដដែលហើយលោកមានភាពជាអ្នកដឹកនាំនឹងតែម្តង»។
លោក គោរម ដាឡា បានបន្ថែមទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត មានទាំងចំណេះដឹង អត្តចរិតល្អ គុណធម៌ បញ្ញាញាណ និងសិល្បៈក្នុងការដឹកនាំ ដែលលោកបណ្ឌិត គឺមានទាំងអស់មិនមានខ្វះនោះឡើយ។ ក្នុងនាមជាយុវជននិងជាប្រធានសមាគមនិស្សិតបញ្ញវន្ត លោកសូមគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕
ខាងក្រោមនេះជាវីដេអូសម្ភាសទាំងស្រុងរបស់លោក គោរម ដាឡា៖