(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយវិស័យឯកជន រៀបចំការប្រឡងប្រជែងគណិតវិទ្យាដ៏ធំប្រចាំប្រទេសកម្ពុជា AMC ( Angkor Mathematics Competition ) ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងជាង ៥ ០០០នាក់ មកពី ២៤ ខេត្តក្រុង និងមានការចូលរួមជាង ៨០សាលារៀនទាំងរដ្ឋនិងឯកជន ដើម្បីចាប់យកឱកាសក្លាយជាជេីងឯកប្រចាំតំបន់ បានចាប់ផ្តើមទទួលពាក្យប្រឡងទៀតហើយ។
AMC ( Angkor Mathematics Competition) ជាវេទិការប្រឡងប្រជែងគណិតវិទ្យា ផ្តល់ឪកាសដ៏ប្អូនៗសិស្សានុសិស្សវាស់ស្ទង់សមត្ថភាពគណិតវិទ្យា លើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្រ្ត ព្រមទាំងមានលើកកម្ពស់វិស័យអប់រំផងដែរ។
តើប្អូនៗ បានត្រៀមៗ ខ្លួនសម្រាប់រដូវកាលថ្មីរួចរាល់ហើយរឺនៅ? ចំពោះ Category មានចំនួន 5 ដូចជា៖ Category 1: ថ្នាក់ទី 3-4 , Category 2: ថ្នាក់ទី 5-6 , Category 3: ថ្នាក់ទី 7-8 , Category 4: ថ្នាក់ទី 9 -10, Category 4: ថ្នាក់ទី 11-12។
សម្រាប់ជយលាភីគណិតវិទ្យា ( Reward ) AMC 2023 វគ្គផ្តាច់ព្រាត់នៅក្នុងតំបន់ សិស្សានុសិស្សនឹងមានឱកាសទទួលបានរង្វាន់តាម Category នីមួយៗ រួមមាន៖
ជយលាភីលេខ Top 1 : MACBOOK AIR, ជយលាភីលេខ Top 2 : IPAD PRO , ជយលាភីលេខ Top 3 : IPAD MINI , ជយលាភីលេខ Top 4 : APPLE WATCH , ជយលាភីលេខTop 5 : AIRPOD PRO , ជយលាភីលេខ Top 6 ដល់លេខ Top 25 : AIRPOD 2
មេដាយ ( Medal ) និងវិញ្ញាប័ត្រប័ណ្ណ ( Certificate ) តាមកំរិតដូចជា៖ មេដាយមាស ( Gold Medal ) + Gold Certificate, មេដាយប្រាក់ ( Silver Medal ) + Silver Certificate , មេដាយ សំរិទ្ធ ( Bronze Medal ) + Bronze Certificate , វិញ្ញាប័ត្រប័ណ្ណ ( Honorable mention Certificate )។
កាលបរិច្ឆេទប្រឡង AMC ( Angkor Mathematics Competition ) មានចំនួន ៣ជុំ គឺ៖ កាលបរិច្ឆេទប្រឡងជុំទី១ : ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ (Online), កាលបរិច្ឆេទប្រឡងជុំទី២: ថ្ងៃអាទិត្យ ទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ (Online) , កាលបរិច្ឆេទប្រឡងជុំផ្តាច់ព្រ័ត្រៈ ថ្ងៃសៅរ៏ ទី២៤ ខែ ធ្នូ ឆ្នាំ២០២៣ ( Onsite ) ទីតាំង៖ រាជធានីភ្នំពេញ ផុតកំណត់នៃការចុះឈ្មោះប្រឡងជុំទី០១: ថ្ងៃ សុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។
របៀបនៃការរចុះឈ្មោះចូលរួមប្រឡង៖ ចុះតំណ Link ខាងក្រោម៖ OnExam V2 (https://www.onexam.brightcambodia.com/) តម្លៃនៃការចូលរួម៖ $2.5 (Online Round) ដើម្បីទទួលបាន Card number បេក្ខជនត្រូវបង់សេវាចូលរួមប្រឡងជាមុន។ ចំពោះព័ត៏មានបន្ថែមទាក់ទង៖ 0965370767 , 099704978 , 071 42 36 523 Website: www.BrightCambodia.com (https://www.brightcambodia.com/amc/) (https://www.brightcambodia.com/amc/) Join AMC Channel : https://t.me/angkormathcompetition Join AMC Group : https://t.me/+3B68THKxEEQ5YjJl ៕