(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលលកស្រីបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៥ គឺ៖ វត្តជើងឆ្នុក, វត្តភ្នំដិល, វត្តតាំងស្រែ, វត្តតាងិល និងវត្តទួលច័ន្ទ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងមួយវត្តរួមមាន៖ ទៀន ០១គូ, សាដក១, អង្ករ ០២បាវ, មីម៉ាម៉ា ១០កេស, ទឹកសុទ្ធ ១០កេស, ទឹកផ្លែឈើ ១០កេស, ទេយ្យទាន០១កន្រ្តក, នំគោម០១កន្រ្តក, បាយសម្ល ០១ស្រាក់, បច្ច័យប្រគេនព្រះសង្ឃ មួយអង្គៗ ៥០មុឺនរៀល និងបច្ច័យកសាង ២លានរៀល។

ពិធីនេះធ្វើនៅសាលាបុណ្យ ភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងក៏មានការចូលរួមពីញាតិមិត្តជិតឆ្ងាយ និងលោកយាយ លោកតាជាពុទ្ធបរិស័ទ ហើយលោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត ក៏បានជូនលោកយាយ លោកតា ចំនួន៦០នាក់ ម្នាក់ទទួលបានសារ៉ុង០១ និងថវិកាចំនួន២ម៉ឺនរៀនផងដែរ៕