(ភ្នំពេញ)៖ ព្រះគ្រូចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះភិក្ខុ ឃី សុវណ្ណរតនា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានដាក់លិខិតសុំលាលែងពីព្រះគោរមងារ «សម្ដេចព្រះមងាអរិយវង្ស» ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងលាចាកព្រះផ្នួស ក្រោយសាងផ្នួសរយៈពេល៣៣វស្សា។
នៅក្នុងលិខិតដដែល ព្រះភិក្ខុ ឃី សុវណ្ណរតនា បានបញ្ជាក់ថា «នាពេលបច្ចុប្បន្ននេះ ទូលបង្គំមានភាពនភយណាយអស់និស្ស័យក្នុងព្រះផ្នូស ហើយមានបំណងចូលរួមចំណែកបម្រើសង្គមជាតិក្នុងភាពជាឃរាវាសត (អ្នកគ្រប់គ្រងផ្ទះ ឬប្រជាជនទូទៅ) ទៅទៀត»៕
ខាងក្រោមនេះជាលិខិតរបស់ព្រះភិក្ខុ ឃី សុវណ្ណរតនា ថ្វាយប្រគេនសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត៖