(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ចំនួន 1,002,749 នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំពិភពលោក។

ការស្ទុះឡើងយ៉ាងខ្លាំងក្លារហូតដល់លើសជាង១លាននាក់បបែបនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់បណ្តាញសង្គម Facebook ដោយងាកមកប្រើប្រាស់បណ្តាញសង្គម Channel Telegram, TikTok និង​ Twitter វិញក្នុងការផ្តល់ព័ត៌មាននិងសកម្មភាពផ្សេងៗរបស់សម្តេចជូនជនរួមជាតិ។

សម្រាប់ TikTok របស់សម្តេចតេជោ មិនដល់រយៈពេលមួយខែផង បានកើនដល់ពេលនេះ គិតត្រឹមថ្ងៃទី០២ សីហា ឆ្នាំ២០២៣ មានចំនួន 417.5K Followers មានអ្នក​ Likes 3.7M ។ ក្នុងនោះគ្រាន់តែវិដេអូសម្តេចតេជោ ជាមួយចៅស្រី មានអ្នកមើលរហូតដល់ 6M និងមានអ្នកចុចបេះដូងជិត កន្លះលាននាក់។ TikTok របស់សម្តេចតេជោ ហ៊ុន សែន មានតំណភ្ជាប់ https://www.tiktok.com/@hunsenofcambodia។

Twitter របស់សម្តេចតេជោ ហ៊ុន សែន គិតត្រឹមថ្ងៃទី០២ សីហា ឆ្នាំ២០២៣នេះ មានចំនួន 26.9K Followers មានឈ្មោះ Hun Sen ជាមួយតំណភ្ជាប់ https://twitter.com/hunsencambodia​។ សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ព័ត៌មាន និងសកម្មភាពផ្សេងៗរបស់សម្តេច ជូនជនរួមជាតិតាមរយៈ Twitter ជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។​

សូមជម្រាបថា Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានតំណភ្ជាប់ https://t.me/spmhunsen បានប្រកាសផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២៕