(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ត្រី ខូវ ឆាយ​ ជានាយក មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ជំនួសលោក តែម ម៉ឺន ជានាយក មជ្ឈមណ្ឌល។ នេះបើតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ខូវ ឆាយ ជាអគ្គលេខាធិការក្លឹបបាល់ទាត់ក្រសួងការពារជាតិ មានពីមុនជានាយករង មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ៕