(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៤,២៦៤នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៩,១៦០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៤៤៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,០០៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៤០៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១១,២៤៦នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧២៩,៣៦០នាក់, ដូសទី៤ចំនួន ៥,៣២៤,៤៣៦នាក់, ដូសទី៥ចំនួន ១,៩៧៩,០៥៧នាក់ និងដូសទី៦ចំនួន ៥០០,៦៨១នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕