(កំពត)៖ នៅរសៀលថ្ងៃទី០២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅខេត្តកំពត។ សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាល នាពេលនេះធ្វើឡើងបន្ទាប់ពី សម្តេចបានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកិញ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចនឹងធ្វើយុទ្ធនាការ ចុះគ្រប់២៥រាជធានី-ខេត្ត ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋល។ ខេត្តមួយចំនួនដែលសម្តេចបានបញ្ចប់យុទ្ធនាការនេះមានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ស្ទឹងត្រែង និងក្រចេះ៕