(ភ្នំពេញ)៖ ក្រុមនិស្សិតចំនួន ៧នាក់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានចេញវីដេអូ ថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលផ្តល់អាហារូបករណ៍ដល់ក្រុមគាត់ ទៅសិក្សាបរិញ្ញបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសចិន។ អាហារូបករណ៍នេះ ត្រូវផ្ដល់ជូនលោកឧបនាយករដ្ឋមន្ត្រី តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា ហើយលោកក៏បន្តផ្តល់ដល់និស្សិតក្រីក្រ ដែលមានបំណងបន្តការសិក្សានៅក្រៅប្រទេស។

និស្សិតទាំង ៧នាក់ រួមមាន៖ នាក ដាណេ ភេទស្រី, ក្រួច សូរម៉ូនិច ភេទស្រី, ឡឺង កក់យ៉ុង ភេទប្រុស, កែវ គឹមសុង ភេទប្រុស, សុខ ឈុនហៀង ភេទប្រុស, អ៉ឹង តុងហ៉ីល ភេទប្រុស និង លី ម៉ូនីកា ភេទស្រី។

សូមជម្រាបថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍធនធានមនុស្ស ដោយលោកតែងតែផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ឲ្យបានបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ជាច្រើននាក់ក្នុង ១ឆ្នាំៗ៕

ខាងក្រោមនេះជាវីដេអូ៖