(កំពង់ធំ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារចម្រុះដឹកនាំដោយលោក ហូន ផល នាយសង្តាត់រដ្ឋបាលជលផលពាមបាង និងជាសមាជិកក្រុមការងារប្រចាំការទីបញ្ជាការស្រាលឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ ចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅចំណុចក្រពើព័ន្ឌ រហូតដល់ចំណុចបឹងព្រលឹត ជាប់មាត់ព្រៃបឹងទន្លេឆ្មារ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបង្ក្រាបបទល្មើសបាន១ករណីរុះរើ បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន៖

*របាំងស្បៃមុងចំនួន១២របាំងមាន ប្រវៃង ៨០០ម៉ែត្រ
*ឡុក ១២គ្រឿង
*លបលូ ២៤មាត់
*បង្គោលចំនួន ៦០០ដើម
*ចាក់ត្រីស្រស់ចម្រុះប្រលែងចូលទន្លេចំនូន ១០គីឡូក្រាម។

ជាមួយគ្នានេះ ក្រុមការងារបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ជាពិសេសចូលរួមគោរពច្បាប់ជលផលដោយរដូវនេះ គឺជារដូវបិទនេសាទមិនអនុញ្ញាតឲ្យបងប្អូនប្រកបរបរនេសាទ ដោយខុសច្បាប់ទេ៕