(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំនិងក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បន្តចុះជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នៅឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងអាណត្តិទី៧នេះ រហូតដល់ ៨៧.៥១ភាគរយ ដោយទទួលបានចំណាត់ថ្នាក់លេខ២ នៅទូទាំងស្រុកកំពង់លែងផងដែរ។
សមាសភាពថ្នាក់ដឹកនាំនិងក្រុមការងាររបស់គណបក្សប្រ ជាជនកម្ពុជា ដែលបានអញ្ជើញចុះជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងខាងលើនេះមានលោក កែវ វណ្ណាដេត អនុប្រធានក្រុមការងារថ្នាក់កណ្តាល តំណាងលោក បណ្ឌិត ស៉ឹង សំណាង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកំពង់លែង និងលោកអភិបាល អភិបាលរង និងថ្នាក់ដឹកនាំស្រុកកំពង់លែង រួមទាំងក្រុមការងារមួយចំនួន ទៀតផងដែរ។
ក្នុងពិធីនោះដែរ លោក សំ ចាន់ថន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ក៏បានរាយការណ៍ជូនថ្នាក់ដឹក នាំអំពីលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើ សតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។
សម្រាប់ក្នុងឃុំផ្លូវទូក គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន១៩៨២នាក់ ស្មើនិង៨៧.៥២ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតមានចំនួនសរុប២៨០៥នាក់ ហើយបានចេញទៅបោះឆ្នោត ចំនួន២៣៥៤នាក់ ស្មើនិង៨៣.៩២ភាគរយ។ លោកបានបញ្ជាក់ទៀតថា ក្នុងឃុំផ្លូវទូក មានចំនួន៣ភូមិ ១-ភូមិថ្នល់ឈើទាល ,២-ភូមិពាមខ្នង និង៣-ភូមិស្លត។ ទាំង៣ភូមិខាងលើនេះមានប្រជាពលរដ្ឋសរុបចំនួន៥៦៩៦នាក់។
បន្ទាប់ពីលោកប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង បានរាយការណ៍ជូនថ្នាក់ដឹកនាំរួចមក នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុ ជាក៏បានសំដែងនូវការដឹងគុណ និងថ្លែងអំណរគុណដ៏ជ្រា លជ្រៅជាទីបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលលោកមានជំនឿយ៉ាងមុតមាំ មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លងមក និងបានបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងច្រើនលើសលុប ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានឱកាសបន្តការដឹកនាំ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន និងបន្តថែរក្សានូវសុខសន្តិភាព សម្រាប់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាព ដូចនាពេលបច្ចុ ប្បន្ន និងបន្តទៅថ្ងៃអនាគតខាងមុខទៀត។
ដើម្បីជាកិច្ចតបស្នងសងគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ថ្នាក់ដឹកនាំនិងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏បានសន្យានៅចំពោះមុខបងប្អូនប្រជាពលរដ្ឋថា នឹងខិតខំបម្រើការពារប្រជាពលរដ្ឋ ដោយពីកម្លាំង កាយចិត្ត និងធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយើងរស់នៅក្នុងភាពសុខសាន្ត និងមានជីវភាពធូរធា គ្រប់ៗគ្នា ដោយមិនប្រកាន់ និងរើសអើងគណបក្សនយោបាយណានោះឡើយ។ ពិសេសគឺបន្តការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ឲមានការរីកចម្រើនទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ។ល។។អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សម្រាប់ស្រុកកំពង់លែង យើងនេះ ក៏ដូចជាសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល មិនយូរនោះទេ យើងនឹងទទួលបានចំណងដៃដ៏ពិសេសពីរាជរដ្ឋាភិបាល ដែលនឹងសាងសង់ស្ពានឆ្លងទន្លេ ពីក្រុងកំពង់ឆ្នាំង មកកាន់ស្រុកកំពង់លែង និងបន្តធ្វើផ្លូវបេ តុងប្រវែងជាង៥០គីឡូម៉ែត្រ ពីស្រុកកំពង់លែងទៅកាន់ខេត្តកំពង់ធំនៅឆ្នាំក្រោយនេះផងដែរ៕