(ភ្នំពេញ)៖ លោក មួង​ សូនី ប្រធានក្រុមការងារយុវជន១០០រាត្រី បានលើកអំពីស្នាដៃឆ្នើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសរយៈពេលប្រមាណ ៤០ឆ្នាំមកនេះ ដែលយុវជនគួរចងចាំ។

លោក មួង​ សូនី បានបង្ហាញស្នាដៃសំខាន់ៗ ១៣ចំណុច ក្នុងនោះ រួមមាន៖

* ១៖ ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍
* ២៖ ការការពារប្រទេសពីការរំលោភបំពានរបស់បរទេស និងរក្សាការរួបរួមជាតិ
* ៣៖ ការធ្វើឲ្យកម្ពុជាឲ្យមានសន្តិភាព និងរក្សាបាននូវសន្តិភាព
* ៤៖ ការអភិវឌ្ឍលើគ្រប់វិស័យ ដែលប្រទេសនានាពិបាកធ្វើបាន
* ៥៖ ការជំរុញកំណើនសេដ្ឋកិច្ច និងទប់វិបត្តិសេដ្ឋកិច្ចសកល
* ៦៖ ការទប់ទល់វិបត្តិកូវីដ១៩
* ៧៖ ការរក្សាបានបូរណភាពទឹកដី តាមរយៈការបោះបង្គោលព្រំដែន
* ៨៖ ការធ្វើឲ្យពិភពលោកស្គាល់កម្ពុជា ដូចជារៀបចំស៊ីហ្គេម ធ្វើជាប្រធានអាស៊ាន
* ៩៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ចុះអន្តរាគមន៍
* ១០៖ ការគាំទ្រវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ
* ១១៖ ការរៀបចំអ្នកបន្តវេន ដែលប្រកបដោយគុណធម៌ និងសមត្ថភាព
* ១២៖ ការរៀបចំមូលដ្ឋានគ្រឹះសន្តិភាព
* ១៣៖ តុល្យភាពគោលនយោបាយការបរទេសជាដើម៕

សូមស្តាប់ការលើកឡើងរបស់ លោក មួង សូនី ដូចតទៅ៖