(កំពង់ស្ពឺ)៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយប្រជាពលរដ្ឋ ១៥២គ្រួសារ ដែលស្ថិតនៅភូមិអូរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត បានថ្លែងថា តាមប្រសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន លោកនឹងបន្តចុះសួរសុខទុក្ខលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ២៥ រាជធានី-ខេត្ត។
អ្នកឧកញ៉ាបណ្ឌិត ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋទាំងអស់ ស្ថិតនៅភូមិអូរ ឃុំអូរ ស្រុកភ្នំស្រួច ក៏ដូចជាទូទាំងខេត្តកំពង់ស្ពឺផងដែរ សូមប្រកបដោយសេចក្តីសុខ និងទទួលបានជោគជ័យ។
អ្នកឧកញ៉ាបណ្ឌិត បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ផងដែរ។
ក្នុងការជួបសំណេះសំណាលនេះផងដែរ ប្រជាពលរដ្ឋទាំងអស់ ប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត៕