(ភ្នំពេញ)៖ បន្ទាប់ពីបានខកខានអស់រយៈពេល៣ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ១៩ ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី (ITTP ២០២៣) នឹងត្រូវបានរៀបចំឡើងសារជាថ្មីដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី នៅទីក្រុងភ្នំពេញ។ នេះជាពិព័រណ៍ ITTF លើទី១៤ របស់ស្ថានទូតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (សាល A) រាជធានីភ្នំពេញ។

ITTP គឺមានអ្វីដែលលើសពីការតាំងពិព័រណ៍ផលិតផល និងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍។ ITTP ក៏ជាព្រឹត្តិការណ៍ផ្សព្វផ្សាយរួមមួយ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយស្ថានទូតចាប់តាំងពីឆ្នាំ ២០០៦ ដើម្បីផ្សព្វផ្សាយប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យផ្សេងៗដូចជាពាណិជ្ជកម្ម ទេសចរណ៍ ឱកាសសិក្សា សិល្បៈ វប្បធម៌ និងការធ្វើម្ហូប។

ក្រោមប្រធានបទ «ពង្រឹងទំនាក់ទំនងជាមួយគ្នា» ITTP ២០២៣ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការមិនត្រឹមតែរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែរវាងប្រជាជននិងប្រជាជនផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន និងធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីកាន់តែជិតស្និទ្ធជាមួយប្រជាជនកម្ពុជា។

ITTP មានកម្មវិធីជាច្រើនរាប់ចាប់ពីការតាំងពិព័ណ៍ និងលក់ផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ី ការផ្សព្វផ្សាយទេសចរណ៍ ការផ្គូផ្គងអាជីវកម្ម ក៏ដូចជាព្រឹត្តិការណ៍វប្បធម៌ដ៏ទាក់ទាញជាច្រើនដូចជា ការប្រកួតធ្វើម្ហូប និងច្រៀងខារ៉ាអូខេ ការបង្ហាញម៉ូដ តន្រ្តី និងការសម្ដែងរបាំ ហ្គេម និងការឆ្លើយសំណួរយករង្វាន់ជាដើម។

ITTP ២០២៣ នឹងមានការចូលរួមពីក្រុមហ៊ុនឥណ្ឌូនេស៊ីចំនួន១៧ (រួមទាំងសហគ្រាសរដ្ឋចំនួន ២) អ្នកនាំចូលចែកចាយផលិតផលឥណ្ឌូនេស៊ីនៅកម្ពុជាចំនួន១៥ សាកលវិទ្យាល័យល្បីៗនៅឥណ្ឌូនេស៊ីចំនួន២ ព្រមទាំងតំណាងមកពីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទេសឥណ្ឌូនេស៊ី និងរដ្ឋាភិបាលខេត្តស៊ូម៉ាត្រាខាងលិច។

ដើម្បីអបអរសាទរការបើកដំណើរការជើងហោះហើរត្រង់រវាងរដ្ឋធានីហ្សាកាតា និងរាជធានីក្រុងភ្នំពេញ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី អ៊ែអាស៊ី នឹងផ្តល់សំបុត្រត្រឡប់មកវិញចំនួន ២សំបុត្រ ពីភ្នំពេញទៅកាតា ដែលជារង្វាន់ធំប្រចាំ ITTP ២០២៣។

ITTP គឺជាព្រឹត្តិការណ៍ដែលអាចចូលរួមដោយសេរី ដូច្នេះសូមអញ្ជើញចូលរួទាំងអស់គ្នា។

កម្មវិធីនៅក្នុង TTP ២០២៣ រួមមាន៖

១. កម្មវិធីស្វែងយល់ពីប្រទេសឥណ្ឌូនេស៊ី - ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១០:៣០ ដល់ ១២:៣០ ជាព្រឹត្តិការណ៍មួយដែលផ្តល់ឱកាសដល់ប្អូនៗកុមារដើម្បីស្វែងយល់អំពីប្រទេសឥណ្ឌូនេស៊ី។ ទីនោះនឹងមាន ឧបករណ៍ភ្លេងប្រពៃណីឥណ្ឌូនេស៊ី "អាំងខ្លុង” ដែលប្អូនៗអាចរៀន និងសាកលេងបាន។

២. កម្មវិធីជជែក៖ ឱកាសសិក្សានៅប្រទេសឥណ្ឌូនេស៊ី - ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១៤:០ ដល់ ១៧:០០ ជាព្រឹត្តិការណ៍មួយដើម្បីលើកកម្ពស់ឱកាសទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី តាមរយៈអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌូនេស៊ី។ ទីនោះនឹងមានការធ្វើបទបង្ហាញពី វិទ្យាស្ថានបច្ចេកវិទ្យា Bandung និង សាកលវិទ្យាល័យ Binus ស្តីពីកម្មវិធីអប់រំ និងអាហារូបករណ៍របស់ពួកគេ។ សាកលវិទ្យាល័យទាំង២នេះមានភាពល្បីល្បាញ ជាមួយនឹងមុខវិជ្ជា Design នឹងមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។

៣. ភាពទាក់ទាញនៃឥណ្ឌូនេស៊ី - ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១៨:៣០ ដល់ ២១:00 ជាព្រឹត្តិការណ៍មួយដែលបង្ហាញពីភាពចម្រុះនៃវប្បធម៌ឥណ្ឌូនេស៊ី តាមរយៈការដើរបង្ហាញម៉ូតសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការបង្ហាញម៉ូត Batik នឹង Tenun។ Batik គឺជាបេតិកភណ្ឌវប្បធម៍ អរូបីមួយរបស់អង្គការយូរណាពីប្រទេសឥណ្ឌូនេស៊ី។

៤. កម្មវិធីភ្ជាប់បណ្តាញនៃប្រទេសឥណ្ឌូនេស៊ីដ៏អស្ចារ្យ - ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៩:៣០ ដល់ ១២:៣០ ជាព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទេសឥណ្ឌូនេស៊ី ភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ី និង អ៊ែរអាស៊ី ឥណ្ឌូនេស៊ី ជាមួយភ្នាក់ងារទេសចរណ៍កម្ពុជា។

៥. ការប្រកួតញ៉ាំអាហារ - ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១៣:៣០ ដល់ ១៥:៣០ ជាការប្រកួតញ៉ាំមីកញ្ចប់ដ៏ល្បីរបស់ឥណ្ឌូនេស៊ី “Indomie“ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

៦. ការប្រកួតធ្វើម្ហូប - ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១៥:៣០ ដល់ ១៧:៣០ ឥណ្ឌូនេស៊ី និងខ្មែរ សហការគ្នាក្នុងការចម្អិនមីហឹរ Mie Bon Cabe បែបខែ្មរ។

៧. រាត្រីរាំកំសាន្ត - ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១៨:៣០ ដល់ ២១:០០ អញ្ជើញអ្នកចូលរួមមករាំជាមួយគ្នាជាចង្វាក់ប្រពៃណី ចង្វាក់ឥណ្ឌូនេស៊ី "Dangdut" នឹងចង្វាក់ញាក់ ដែលសំដែងដោយមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូនេស៊ីក្នុងទីក្រុងភ្នំពេញ អ្នកចម្រៀងឥណ្ឌូនេស៊ី Intan Andriana និង DJ កម្ពុជា Dory Daa។

៨. ការប្រកួតខារ៉ាអូខេ - ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១០:០០ ដល់ ១៤:០០ ជាការប្រកួតប្រជែងច្រៀងបទឥណ្ឌូនេស៊ី សំរាប់តែបេក្ខជនកម្ពុជា។

៩. ការប្រគុំតន្ត្រីផ្សាយផ្ទាល់ - ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ហាំង ១៥:០០ ដល់ ១៨:០០ ដោយក្រុមតន្ត្រី D'Castello។

១០. ពិធីបិទកម្មវិធី - ការចាប់ង្វាន់ធំ ម៉ោង ១៨:៣០ ដល់ ២១:០០ មានការរាំកំសាន្ត និងការប្រគុំតន្ត្រីដោយមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូនេស៊ីក្នុងរាជធានីភ្នំពេញ ទន្ទឹមនឹងការរង់ចាំ ការប្រកាសអ្នកឈ្នះរង្វាន់ធំ។

១១. ការលក់ម្ហូបឥណ្ឌូនេស៊ី - ថ្ងៃទី៤ ដល់ ៦ ខែសីហា ឆ្នាំ២០២៣ ម្ហូបឥណ្ឌូនេស៊ីឆ្ងាញ់ៗជាច្រើនមុខនៅកន្លែងតែមួយ នឹងមានតម្លៃសមរម្យ ពីភោជនីយដ្ឋាន Bengawan Solo, Enakane, Mbayu, Padang Nusantara and Warung Sumatra។

សម្រាប់ព័ត៌មានបន្ថែមអំពី ITTP ២០២៣ សូមចូលទៅកាន់ https://bit.ly/ITTP2023