(បន្ទាយមានជ័យ)៖ លោកស្រី ជ័យ ណារី អ៊ុំរាត្រី នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារសមាគមនារីសន្តិភាព ដើម្បីអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខស្រ្តីសម្រាលកូន មានជីវភាពលំបាកចំនួន៦នាក់ និងអ្នកជំងឺនៅមន្ទីរពេទ្យខេត្តមង្គលបូរី។
នាឱកាសនោះដែរ លោកស្រី ជ័យ ណារី អ៊ុំរាត្រី បានលើកឡើងថា ជានិច្ចជាកាលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកជំងឺហើយជីវភាពខ្វះខាត ក្នុងស្ត្រីដែលទើបសម្រាលកូន ត្រូវបានយកចិត្តទុកដាក់ទាំងការព្យាបាល និងឧបត្ថម្ភជួយទុក្ខធុរៈក្រុមគ្រួសាររំលែកនៅទុក្ខលំបាក។
លោកស្រី ជ័យ ណារី អ៊ុំរាត្រី បានបន្តថា ទន្ទឹមគ្នានឹងការខ្វះខាតនានា រាជរដ្ឋាភិបាលខិតខំជំរុញឱ្យថ្នាក់មូលដ្ឋាន បន្តស្រាវជ្រាវចំពោះគ្រួសារជយបការខ្វះខាតទាំងផ្នែកជីវភាព និងធនធានដើម្បីធានាឱ្យបានដល់ ទុក្ខលំបាកនានាចាំបាច់ចំពោះមុខ៕