(ក្រចេះ)៖ នាយកសាលាបឋមសិក្សាកំពង់ស្រែ ស្ថិតភូមិកំពងស្រែ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានអំពាវនាវដល់សប្បុរសជន ចូលរួមបរិច្ចាគនូវធនធានថវិកាដើម្បីកសាងអគារសិក្សាមួយខ្នង ២បន្ទប់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ទសំខាន់ៗចាំបាច់នៅក្នុងសាលារៀនឲ្យកាន់តែល្អប្រសើរជាងមុន។
ក្នុងលិខិតអំពាវនាវដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ជាន ពុទ្ធិស័ក នាយកសាលាបឋមសិក្សាកំពង់ស្រែ បានបញ្ជាក់ថា បច្ចុប្បន្នដោយសារសាលាមានការខ្វះខាតថវិកា ដូចនេះមានតែកម្លាំងសាមគ្គីរបស់សប្បុរសជន ដើម្បីជួយកសាង អភិវឌ្ឍសាលារៀនមួយនេះ ឲ្យមានភាពល្អប្រសើរងាយស្រួលដល់សិស្សានុសិស្សក្នុងការរៀនសូត្រ។
ក្នុងករណីសប្បុរសជនត្រូវការឧបត្ថម្ភ ដើម្បីជួយដល់ការកែលម្អនៅសាលាបឋមសិក្សាកំពង់ស្រែ សូមទំនាក់ទំនងលេខទូរស័ព្ទរបស់លោកនាយកសាលា 071 37 57 700៕