Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ទៀ វិចិត្រ បន្តជួយបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋាន ឲ្យមានការរីកចំរើនខ្លាំងឡើង

02-08-2016 14:35

(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមមនុស្សធម៌អូរបី នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំសហការី ចូលរួមប្រគល់សំណង់អាគារសាលាមត្តេយ្យក្រុង ដែលមានទីតាំងនៅកណ្តាលក្រុងព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់ លេខ២ បន្ទាប់ពីលោកឧកញ៉ា បានបរិច្ចាគជាថវិកាមួយចំនួន ក្នុងការជួសជុលកែរលំអរឡើងវិញ​ ដើម្បីទុកឲ្យកូនក្មួយជំនាន់ ក្រោយបានសិក្សាដោយស្រួល។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងឲ្យដឹងថា ដោយនឹកឃើញអនុស្សាវរីយ៍កន្លងមក ដែលលោកឧកញ៉ាធ្លាប់បានឆ្លងកាត់ ក្នុងវ័យសិក្សាតាំងពីតូចរហូតមកដល់ពេលនេះ ទើបអារម្មណ៍របស់លោកឧកញ៉ាបានទាក់ទាញទឹកចិត្ត ឲ្យមកជួយដល់សាលានេះដើម្បីងាយស្រួលដល់កូនៗជំនាន់ក្រោយ បានសិក្សារៀនសូត្រដោយស្រួល។ បន្ថែមពីនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានផ្តល់ថវិកាមួយចំនួនជូនដល់អ្នកគ្រូៗ ដែលបង្រៀនក្នុងសាលានេះ ហើយក៏សន្យាជួយជួសជុលអាគារការិយាល័យ១ខ្នងទៀត ព្រមទាំងនឹងប្រគល់សម្ភារះ ក្មេងលេង១ឈុតធំទៀតផងដែរសំរាប់កូនៗនៅទីនេះបាន ជិះលេងកំសាន្តសប្បាយក្នុងអារម្មណ៍ដើម្បីងាយស្រួលក្នុង ការក្រេបជញ្ជក់ចំណេះដឹងដែលអ្នកគ្រូបានបង្រៀន។

លោកស្រី កុល សុភាព នាយិកាសាលាមត្តេយ្យក្រុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានចាប់ អារម្មណ៍ និងជួយយកអាសារចំពោះសាលាមត្តេយ្យនេះ។

លោកស្រី បានបញ្ជាក់ថា ចំពោះការបង្រៀនកូនៗនៅសាលានេះ គឺមិនតំរូវឲ្យបង់ប្រាក់អ្វីទាំងអស់ ហេតុដូចនេះសាលា មានការលំបាកខ្លាំងណាស់ក្នុងការរកធនធានមក អភិវឌ្ឍនៅទីនេះ។ លោកស្រីនាយិការ ក៏បានសង្កត់ធ្ងន់ថា សាលានេះសង្ឃឹមទាំងស្រុងលើសប្បុរសជន និងថ្នាក់ដឹកនាំ អាជីវករនានាក្នុងខេត្ត ជាពិសេសលោកឧកញ៉ា ទៀ វិចិត្រ ផ្ទាល់តែម្តង។ ជាចុងបញ្ចប់លោកស្រីនាយិការ ក៏បានធ្វើការប្រគល់ លិខិតថ្លែងអំណរគុណ ជូនចំពោះលោកឧកញ៉ា ទៀ វិចិត្រផងដែរ៕