(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ អតីតប្រធានាធិបតីរុស្ស៊ី៖ យើងអាចនឹងប្រើអាវុធនុយក្លេអ៊ែរ បើប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ទទួលបានជោគជ័យ

៣៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ រាល់ការរិះគន់ដើម្បីស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៍ និងផ្ដល់តម្លៃ, តែការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ

៤៖ អ៊ុយក្រែន នឹងចាប់ផ្ដើមពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្ដីពីការធានាសន្តិសុខ

៥៖ គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ

៦៖ សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ ជាមួយហ្វីលីពីន

៧៖ គ.ជ.ប បង្ហាញលទ្ធផលការពិនិត្យ និងសម្រេចលើរបាយការណ៍ពីការបោះឆ្នោតលើកទី១, វិសោធនកម្មប្រតិទិនសម្រាប់ការបោះឆ្នោត និងសេចក្តីព្រាងសេចក្តីសម្រេចការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត

៨៖ លោក ហ្សេលេនស្គី ថាសង្រ្គាមកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្សុីវិញ ក្រោយការវាយប្រហារយន្ដហោះដ្រូនលើទីក្រុងមូស្គូ

៩៖ ចំណុចពិសេសរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី

១០៖ ទីក្រុងកៀវបង្ហើបឱ្យដឹងថា អារ៉ាប៊ីសាអូឌីតកំពុងត្រៀមរៀបចំ កិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែន

១១៖ លោក សួស យ៉ារ៉ា និងលោកបណ្ឌិត យង់ ពៅ ឆ្លើយតបនឹងសំណួរថា «តើហេតុអ្វីបានការចូលមកដឹកនាំរបស់យុវជនបន្តវេន ចាំបាច់ត្រូវចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ?»

១២៖ ក្រុមមេដឹកនាំអាហ្រ្វិកខាងលិច គំរាមធ្វើអន្តរាគមន៍យោធា

១៣៖ លោក សួស យ៉ារ៉ា៖ លទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០២៣ បង្ហាញពីភាពចាស់ទុំខាងនយោបាយ និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា

១៤៖ រដ្ឋាភិបាលអូស្រ្តាលី៖ គ្មានសង្ឃឹមថាមានអ្នកនៅរស់រានមានជីវិត ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា នោះទេ

១៥៖ លោកបណ្ឌិត យង់ ពៅ៖ ការវាយតម្លៃការបោះឆ្នោតនៅកម្ពុជារបស់អាមេរិក ធ្វើឡើងតាមអារម្មណ៍ និងសេនារីយ៉ូនយោបាយ

១៦៖ ក្រុមប្រឹក្សាធម្មនុញ្ញ តម្កល់រឿងពិន័យបុគ្គល ២នាក់ ពី៥លានរៀល ដល់១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត ពី៥ឆ្នាំ ដល់១០ឆ្នាំ

១៧៖ ក្រសួងការងារ បើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួកិច្ចសន្យាការងារ (លើកទី៥)

១៨៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៣,៧២៥នាក់, ដូសទី៣ចំនួន ១០,៧២៧,៣៣០នាក់, ដូសទី៤ចំនួន ៥,៣២១,១៧២នាក់, ដូសទី៥ចំនួន ១,៩៧៥,២២០នាក់ និងដូសទី៦ចំនួន ៤៩៧,៤៨១នាក់ (គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣)

- ព័ត៌មាន Fresh News Plus

១៖ តារាចម្រៀង Cardi B គប់ក្បាលមេក្រូទៅកាន់អ្នកគាំទ្រមួយទំហឹង ក្រោយត្រូវគេជះទឹកដាក់ពេលសម្តែងលើឆាក

២៖ បទចម្រៀង «Ddu-du Ddu-du» របស់ BLACKPINK ក្លាយជាវីដេអូ K-pop ទី១ ឈានដល់ ២.១ពាន់លាន View លើ YouTube

៣៖ ប្រវត្តិច្រំដែល៖ ភ្នំពេញក្រោន លើកពាន Super Cup ក្រោយបន្ដឈ្នះវិសាខា ២-១

៤៖ សហម្ចាស់ផ្ទះណូវែលហ្សេឡង់ ហាលអាវពី Women’s World Cup 2023 ត្រឹមវគ្គចែកពូល

៥៖ កម្ពុជា ឈ្នះមេដាយ ១៨គ្រឿងបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍ World Police & Fire Games នៅកាណាដា

៦៖ ភាពយន្ត «Barbie» នៅតែបន្តកើបប្រាក់ចំណូលបានច្រើន ទោះបីឈានចូលក្នុងសប្តាហ៍ទី២ នៃការចាក់បញ្ចាំងក្តី


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)