(ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Muhammad Hasan ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំអាស៊ាន បានចូលជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូត។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងប៉ាគីស្ថាន ហើយនឹងបន្តធ្វើការជាមួយឯកអគ្គរដ្ឋទូតថ្មី ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងកាន់តែល្អប្រសើរ៕