(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងដំណើរការ ចូលរួមចលនាក្នុងប្រឡងប្រណាំង «អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣»

ការអំពាវនាវឱ្យមានការចូលរួមនេះ គឺដើម្បីទទួលបានការណែនាំអំពីការអនុវត្ត និងការពង្រឹងសមត្ថភាពរបស់អាជីវកម្ម លើប្រតិបត្តិការផ្តល់សេវាកម្មឱ្យកាន់តែល្អ និងការខិតខំអភិវឌ្ឍសម្បទា សំដៅធានាបាននូវសេវាកម្មរហ័ស ងាយស្រួល ប្រកបដោយទំនុកចិត្ត ភាពជឿជាក់ គុណភាព សុវត្ថិភាព ភាពបៃតង និងតម្លៃសមរម្យ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩។

សូមទស្សនាអំពីរបៀបប្រើប្រាស់ប្រព័ន្ធ ស្នើសុំអាជីវកម្មទេសចរណ៍ឆ្នើមក្នុងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» តាមប្រព័ន្ធអនឡាញ ដែលមានគេហទំព័រ https://ibest.accommodationregistrar.net ដើម្បីចូលទៅកាន់ប្រព័ន្ធ៕

លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះ៖