(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានសម្រេចនិរាករណ៍សេចក្តីប្រកាសតែងតាំង មន្រ្តីជាច្រើនរូប នៅក្នុងក្រសួងរបស់ខ្លួន ដែលទើបនឹងតែងតាំងកាលពីពេលថ្មីៗនេះ។
យោងតាមសេចក្តីសម្រេចរបស់លោករដ្ឋមន្រ្តី នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ បានបង្ហាញថា សេចក្តីប្រកាសតែងតាំងមន្រ្តីរាជការទាំងនេះ ហើយត្រូវបានសម្រេចនិរាករណ៍នោះ គឺទី១-ប្រកាសលេខ៤៨៣ ប្រក-កសកចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ទី២-ប្រកាសលេខ៤៨៤ ប្រក-កសក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ទី៣-ប្រកាសលេខ៤៨៥ ប្រក-កសក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ និងទី៤-ប្រកាសលេខ៤៨៦ ប្រក-កសកចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។
សម្រាប់មន្រ្តីរាជការទាំងនេះ ត្រូវបានគេដឹងថា បម្រើការងារនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង សាលាជាតិកសិកម្មព្រែកលៀប សាលាជាតិកសិកម្មកំពង់ចាម និងតាមអង្គភាពមួយចំនួនទៀត ប៉ុន្តែទំនងការប្រកាសតែងតាំងនោះ មានភាពមិនប្រក្រតី ឬមួយមិនសមស្របទៅតាមនីតិវិធីច្បាប់ ទើបលោករដ្ឋមន្រ្តីសម្រេចនិរាករណ៍វិញតែម្តងទៅ៕
http://image.freshnewsasia.com/2016/ID-020/fn-2016-08-02-13-46-08-0.png