(ភ្នំពេញ)៖ បុរី ឆាយ លី បានចាប់ផ្តើមបើកសម្ពោធផ្ទះគំរូ វីឡាកូនកាត់របស់ខ្លួនជាផ្លូវការ នៅខាងត្បូងរង្វង់មូលគួរស្រូវ លើផ្លូវភ្លោះរដ្ឋ៣២ម៉ែត្រ ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនដែលចង់បានផ្ទះអាជីវកម្ម និងវីឡាថ្មី ស្ថិតនៅក្នុងតំបន់ដែលកំពុងតែមានសក្តានុពលខ្លាំង។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោក លឹម ម៉េងលី ម្ចាស់គម្រោងបុរី ឆាយ លី ព្រមទាំងក្រុមការងារ និងកិត្តិយលជាច្រើននាក់។

នាឱកាសនេះដែរ លោក លឹម ម៉េងលី បានឱ្យដឹងថា ដោយសារតែទីតាំងនេះស្ថិតនៅខាងត្បូងរង្វង់មូលគួរស្រូវ ហើយគម្រោងបុរីផ្ទាស់ គឺនៅលើផ្លូវភ្លោះរដ្ឋ៣២ម៉ែត្រតែម្តង ដោយជុំវិញហ៊ុមព័ទ្ធដោយតំបន់សេដ្ឋកិច្ចកំពុងអភិវឌ្ឍសំខាន់ៗរួមមាន មជ្ឈមណ្ឌលរៀបចំកម្មវីធីមង្គលការដ៏ធំសម្បើម ព្រលានយន្តហោះថ្មី ដែលធ្វើដំណើរត្រឹមតែ៥នាទី ផ្សារទំនើបអ៉ីអន៣ ចំណាយពេលត្រឹមតែ ១៥នាទីតែប៉ុណ្ណោះ។ ដោយមានប្រជាជនរស់នៅច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ និងមិនមានការលិចទឹក។

លោក លឹម ម៉េងលី បានបន្ដទៀតថា សម្រាប់សំណង់យើងសង់តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ យើងបុកគ្រឹះជ្រៅសំណង់ល្អ។ លោកបានបន្ដថា បុរី ឆាយលី មានទឹករដ្ឋ ភ្លើងរដ្ឋ សម្រាប់បងប្អូនដែលចូលរស់នៅ គឺមានការធានា និងជុសជុល មួយឆ្នាំនៅការលេចទឹក ការប្រេះស្រាំ បងប្អូនដែលរស់នៅមិនមានការបារម្មណ៍អ្វីទាំងអស់។

ជាមួយគ្នានេះដែរ កញ្ញា មួយលី ជាប្រធានផ្នែកលក់ បុរី ឆាយ លី បានលើកឡើងថា សម្រាប់គម្រោងបុរី ឆាយ លី គឺមានផ្ទះ ២ប្រភេទ រួមមាន៖

* ទី១៖ ប្រភេទផ្ទះអាជីវកម្មដែលមាន ៤បន្ទប់គេង ៥បន្ទប់ទឹកដែលមានកម្ពស់រហូតដល់៤ជាន់

* ទី២៖ ប្រភេទវីឡាកូនកាត់ដែលមាន ២បន្ទប់គេង ៣បន្ទប់ទឹកដែលមានកម្ពស់ ២ជាន់។

កញ្ញា មួយលី បានបន្ថែមថា បានឥឡូវនេះ បុរី ឆាយ លី គឺកំពុងតែមានការបើកលក់ប្រភេទផ្ទះវីឡាកូនកាត់ដែលមាន ២បន្ទប់គេង និង ៣បន្ទប់ទឹក ដែលមានទំហំដី ៤.២x២១m ទំហំផ្ទះជាន់ផ្ទាស់ដី ៤.២x១២m សល់ខាងមុខផ្ទះរហូត ៧m មានរបងបិទជិតងាយស្រួលក្នុងការរក្សារយានជំនិះបានកាន់ត មានសុវត្តិភាព។

- ចូលមកដល់ខាងក្នុងផ្ទះវិញមានជាមួយ និងបន្ទប់ទទួលភ្ញៀវដែលទំហំធំកម្ពស់ខ្ពស់ស្រលះរចនាម៉ូតមានភាពទាន់សម័យស៊ីវិល័យ ធ្វើឱ្យការរស់នៅកាន់តែមានផាសុខភាព ចូលមកផ្នែកចង្ក្រានបាយវិញគ្រាន់តែចូលមកដល់ភ្លាម គឺចង់ជួបជុំញាំអាហារជុំគ្រួសារតែម្ដង តោះឡើងមកមើលជាមួយបន្ទប់មេគ្រួសារខាងលើវិញចូលមកគឺមានអារម្មណ៍ស្រស់ស្រាយដោយសារតែបន្ទប់មេគ្រួសាររៀបចំមក មានជាមួយនឹងបង្អួចកញ្ចក់ទ្វារកញ្ចក់ដែលអាចធ្វើឱ្យពន្លឺព្រអាទិត្យជះចូលបានយ៉ាងគ្រប់គ្រាន់ ។

កាន់តែពិសេសនោះ បុរី ឆាយ លី គឺមានជាមួយនឹងវ៉េរ៉ង់ដាប្រវែងរហូតដល់២.៥កន្លះ ថែមទៀតផង ដែលអាចឱ្យពុកម៉ែបងប្អូន ចេញចូលស្រូបខ្យល់អាកាស រឺក៏ល្ងាចឡើងដាក់តុញាំស្រាក្រហម គឺបានម៉ាអេមម៉ង ចូលមកដល់បន្ទប់សមាជិកខាងក្រោយវិញក៏ធំ ទូលាយដូចគ្នាដែលបងប្អូនអាចរៀបចំចេញជាបន្ទប់ក្នុងក្ដីស្រមៃបានដោយពេញចិត្តនឹងពពេញទៅដោយក្តីស្រលាញ់ ដោយសារបន្ទប់ នេះធំទូលាយ ហើយសម្រាប់ដំបូលខាងលើវិញគឺចាក់ជាប្លងសេយ៉ាងរឹងមាំតែម្តង។

លើសពីនេះទៀត បុរី ឆាយ លី គឺថាមានចំណុចពិសេសៗច្រើនខ្លាំងមែនទែនដែលបងប្អូន និងទទួលបាន ដូចជាម៉ូតផ្ទះស្អាតរឹងមាំ ធ្វើស្របតាមបច្ចេកទេសស្តង់ដា នឹងជាតំបន់ដែលកំពុងតែមានសក្តានុពលហ៊ុមព័ទ្ធដោយតំបន់សេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍ខ្លាំង ដែលធ្វើអោយទីតាំងគម្រោងមានចរន្តចេញចូលច្រើន រួមជាមួយនិងតម្លៃពិសេសគោលការណ៍បង់ប្រាក់ មានភាពងាយស្រួល បុរីឆាយលីផ្ដល់ជូនដល់ការរស់ប្រកបដោយផាសុខភាពនិងប្រណិតភាពខ្ពស់។

ជាថ្មីម្ដងទៀត ក្នុងឱកាសបើកសម្ភោធផ្ទះគំរូវីឡាកូនកាត់ឥឡូវនេះសម្រាប់បងប្អូនធ្វើការទិញឬកក់ឥឡូវនេះបងប្អូននិងទទួលបានការបញ្ចុះ តម្លៃពិសេសដែលមិនធ្លាប់មានរហូតដល់ ៦០០០$ និងទទួលបានការរំលោះដើមអត់ការប្រាក់រហូតដល់២០ខែ និងឪកាសវាយពងមាស ឈ្នះរង្វាន់ដល់ធំសម្បើមពីគម្រោងបុរីឆាយលី។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩២ ៨៨ ៧៧ ឬ ០១១ ៩២ ៨៨ ៧៧៕