Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ទទួលអំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ ០៦គ្រឿង​ ពីសមាគមនរោងចក្រ​កាត់ដេរកម្ពុជា​

02-08-2016 12:42

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ មានរៀបចំពិធីប្រគល់ និងទទួលនូវរថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ពីសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ។

ពិធីប្រគល់ និងទទួលនេះធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោកឧកញ៉ា វ៉ាន់ សូអៀង ប្រធាន GMAC៕