(ភ្នំពេញ)៖ រាជរដ្ឋភិបាល បានចេញអនុក្រឹត្យស្តីពី «អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន»។ យោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីយន្តការ និងនីតិវិធីអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។
អនុក្រឹត្យមានខ្លឹមសារដូចខាងក្រោម៖
*ទី១៖ រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព ឲ្យមានបទដ្ឋានរួមមួយប្រកបដោយសង្គតិភាព តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ជីវភាព ការទទួលបានសេវាសង្គម «ការអភិវឌ្ឍដល់ជនមានពិការភាព និងប្រើប្រាស់ជាទិន្នន័យសម្រាប់កំណត់ក្រុមគោលដៅកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម ក្នុងប្រព័ន្ធគំាំពារសង្គម។
*ទី២៖ ផ្តល់បណ្ណសម្គាល់ជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការទទួលបានអត្ថប្រយោជន៍ប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
សូមអានអនុក្រឹត្យស្តីពី «អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖