(ភ្នំពេញ)៖ នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសច្បាស់ហើយថា សម្តេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនោះទេ ដោយនឹងផ្ទេរជូន លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីមួយ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចនាពេលកន្លងទៅ ជាមួយនឹងការរៀបចំយុវជនបន្តវេនមួយចំនួនទៀតសម្រាប់ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រី។ តើហេតុអ្វីបានការចូលមកដឹកនាំរបស់យុវជនបន្តវេន ចាំបាច់ត្រូវចាប់ផ្តើមនៅក្នុងអាណត្តិថ្មីនេះ?
សូមស្តាប់ការបកស្រាយរបស់ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បាន និងលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ក្នុងកម្មវិធី Fresh Talk ដូចតទៅ៖