(ព្រះសីហនុ)៖ ក្រសួងមហាផ្ទៃ បានចេញលិខិតស្នើដល់អភិបាលខេត្ត ព្រះសីហនុពិនិត្យឡើងវិញ ចំពោះការបញ្ចប់ភារកិច្ច និងតែងតាំង លោក ភេទ សុវណ្ណ គ្រងតំណែងជា ប្រធានការិយាល័យរបៀប និងឯកសារ នៅសាលាខេត្តព្រះសីហនុ ដែលដែលការតម្លើងមុខតំណែងនេះ ហាក់មិនទាន់ត្រឹមត្រូវតាមគោលការណ៍ និងលក្ខណៈសម្បត្តិនៅឡើយ។
នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃដដែល បានបញ្ជាក់បន្ថែមថា ក្រសួងបានទទួលដីការបស់សាលាខេត្តព្រះសីហនុ ស្តីពីការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ច មន្រ្តីរាជការចំនួន២២រូប បំពេញក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ ប៉ុន្តែដោយពិនិត្យ ឃើញថា ការតែងតាំង លោក ភេទ សុវណ្ណ គ្រងតំណែងជាប្រធានការិយាល័យរបៀប និងឯកសារ ប្រចាំខេត្តព្រះសីហនុ នៃទីចាត់ការរដ្ឋបាលសាលាខេត្ត ព្រះសីហនុ ដែលទើបតែងតែមានអតីតភាពការងារ រយៈពេល៣ឆ្នាំ ពុំស្របទៅតាមលក្ខខណ្ឌអតីតភាពការងារ ដែលបានកំណត់នៅក្នុងឧបសម្ព័ន្ធ នៃសេចក្តីណែនាំ របស់ក្រសួងសាធារណៈ ដែលបានកំណត់ថា ប្រធានការិយាល័យ សាលារាជធានីភ្នំពេញ ខេត្ត ត្រូវមានអតីតភាពការងារយ៉ាងតិច ៤ឆ្នាំ។
លិខិតដដែលបានបញ្ជាក់ថា ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ក្រសួងមហាផ្ទៃស្នើឲ្យអភិបាលខេត្តព្រះសីហនុ ពិនិត្យឡើងវិញ លើការ ជ្រើសរើសមន្រ្តីរាជការណា ដែលមានលក្ខណៈសម្បត្តិ បទពិសោធន៍ និងលក្ខខណ្ឌ គោលការណ៍ បែបបទនិងនីតិវិធីដែលបានកំណត់ នៅក្នុងឧបសម្ព័ន្ធនៃសេចក្តីណែនាំរបស់ ក្រសួងសាធារណៈ។
សូមអានខ្លឹមសារទាំងស្រុង នៃលិខិតស្នើដល់អភិបាលខេត្តព្រះសីហនុ របស់ក្រសួងមហាផ្ទៃ ដូចខាងក្រោម៖