(កំពង់ចាម)៖ ក្រុមការងារ​លោក ហ៊ុន ម៉ានិត​ ដឹកនាំដោយ​លោក​ សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម និងលោកស្រី នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ រួមជាមួយលោក ប៊ី វីរៈសុគន្ធ លោកកេត កែវអមតៈ លោកណុប វណ្ណៈ និងថ្នាក់ដឹកនាំមូលដ្ឋានពុទ្ធបរិស័ទចំណុះជើងវត្តចតុពោធិ៍វណ្ណារាម​ ហៅវត្តល្វាលើ បាននាំយកនូវទៀនចំណាំព្រះវស្ស​ គ្រឿងឧបភោគបរិភោគ​ និងបច្ច័យមកប្រគេនព្រះសង្ឃ។

ទៀនព្រះវស្សា ទេយ្យទាន និបច្ច័យដែលនាំមកប្រគេនព្រះសង្ឃរួមមាន៖ ទៀន ១គូ ទឹកក្រូច៧កេស ទឹកផ្លាឈើ២កេស មីម៉ាម៉ា៥កេស​ ទឹកសុទ្ធវីតាល់២កេស ចានស្រាក់០១ឡូតិ៍ ត្រីខកំប៉ុង​៦ឡូតិ៍ផ្លែឈើ១០គីឡូ ទឹកសុទ្ធ១០ឡូតិ៍​ ទឹកត្រី១០យួរ​ ទឹកស៊ីអុវ១០យួរ អង្ករផ្កាខ្ញីលេខ១​ចំនួន​១០០គីឡូក្រាម​ អង្ករផ្កាម្លិះ៥០គីឡូក្រាម​។ សរុបរួម ៣, ៤៤២, ០០០រៀល​ ដែលជាថវិការបស់មូលនិធិលោក ហ៊ុន ម៉ានិត ចំនួន ១,០០០,០០០រៀល​។

បន្ទាប់ពីបានធ្វេីកិច្ចវេរព្រគេនព្រះសង្ឃរួចរាល់​លោក​ សុក​ ផេង​ ក៏បានសំណេះសំណាល​ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងឃុំល្វាលេី​ និងក្រុមការងារទាំងអស់ដែលបានអញ្ជេីញទៅបោះឆ្នោតយ៉ាងច្រេីនកុះករជាង​ ៨៦%​ ដែលជាទូរលេខខ្ពស់បំផុត​ ហេីយលោកបានចូលរួមអបអរសប្បាយរីករាយជាមួយនឹងប្រជាពលរដ្ឋ​ ដោយទទួលបាននូវលទ្ធផលតាមបំណងប្រាថ្នា គឺគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី​ បន្តបាននូវសុខសន្តិភាព​ និងការអភិវឌ្ឍ៕