(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ គឺបង្ហាញអំពីភាពចាស់ទុំខាងនយោបាយ និងលទ្ធិប្រជាធបិតេយ្យ នៅក្នុងប្រទេសកម្ពុជា។
លោក សួស យ៉ារ៉ា បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីកិច្ចពិភាក្សារបស់ Fresh Talk របស់បណ្តាញព័ត៌មាន Fresh News កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រោមប្រធានបទ៖ «លទ្ធផលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ និងការដឹកនាំរបស់យុវជនបន្តវេន»។
តាមលទ្ធផលបណ្តោះអាសន្នដែលផ្សព្វផ្សាយគ.ជ.ប បានឱ្យដឹង ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៨៤.៥៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីជាង៩លាននាក់ បានអញ្ជើញទៅបោះឆ្នោត ហើយក្នុងនោះគណបកប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រនាំមុខគេ រហូតដល់ជាង៦.៣លានសំឡេង។ តាមការគណនា គណបក្សប្រជាជនកម្ពុជា អាចនឹងគ្រប់គ្រងអសនៈ១២០ក្នុងរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អសនៈផងដែរ៕
ខាងក្រោមនេះជាការលើកឡើងរបស់ លោក សួស យ៉ារ៉ា៖