(កំពង់ស្ពឺ)៖ លោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងជាប្រធានក្រុមការងារចុះជួយឃុំ ហោងសំណំ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិត្ត ហ៊ុន ម៉ានី នាំយកទ័យទានប្រគេនទៀនព្រះវស្សានៅវត្តតាំងរបង និងវត្តភ្នំចាស់ ស្ថិតនៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងមួយវត្តៗទទួលបានសម្ភារៈរួមមាន៖ អង្ករចំនួន៥០គីឡូ ទៀនធំចំនួន១គូ មីចំនួន១កេស ត្រីខកំប៉ុង១ឡូ ទឹកបរិសុទ្ធ២កេស ទឹកក្រូច១កេស ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ខ្ទឹមស ប៊ីចេង និងបច្ច័យកសាងវត្ត៦៥០,០០០រៀល ជូនលោកគ្រូអាចារ្យ និងតាជី១១នាក់ ថវិកា១៣០,០០០រៀល ក្នុងនោះមានការចូលរួមបច្ច័យពីលោកស្រី ហង្ស លីណា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ៤០០,០០០រៀល និងលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ ៤០០,០០០រៀល និងគណបក្សឃុំហោងសំណំ ១០០,០០០រៀល៕