(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៩៨៥នាក់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សកម្មភាពនេះដឹកនាំដោយលោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ស៊ុន គង់ លោក ភឿន កុសល ដែលជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បាន​នាំយកអំណោយថ្នាំពេទ្យរបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដលោក ហ៊ុន ម៉ានី ដែលមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចំនួន៥០នាក់ ស្រី​២៤នាក់ មកពី​ថ្នាក់​កណ្តាល​ មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ស្ពឺ​ និង​មន្ទីរ​សុខាភិបាល​ខេត្ត​សស្វាយរៀង។

មានការសហការជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ លោក ងួន វាសនា អភិបាលស្រុក​ឱរ៉ាល់​ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ។

ក្នុងនោះបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន៩៨៥នាក់ ស្រី​៦៥០នាក់ នៅវត្តតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕