(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំក្រុមការងារបន្តចុះតាមដានត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ ទូទាំងខេត្តកែប ធ្វើយ៉ាងណាធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបញ្ចៀសពីគ្រោះថ្នាក់ អាយុជីវិត របួសស្នាមណាមួយកើតមានឡើងជាយថាហេតុ។

តាមរយៈបណ្តាញសង្គម លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា សម្រាប់ស្ថានភាពទឹកបច្ចុប្បន្ននេះយើងអាចគ្រប់គ្រងបានប្រសិនបើភ្លៀងមិនបន្តធ្លាក់ខ្លាំងទៀត។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឲ្យអាកាសធាតុ នៅកម្ពុជា មានភ្លៀងធ្លាក់គ្រប់ទីកន្លែង ពិសេសតំបន់សមុទ្រមាន ភ្លៀងធ្លាក់ច្រេីន ខ្យល់កន្ត្រាក់ ផ្គររន្ទះ និង រលកសមុទ្របោកបក់ខ្លាំងមានកម្ពស់ខ្ពស់ៗ។

លោកអភិបាខេត្តបានអំពាវនាវសូមប្រជាពលរដ្ឋ កុមារ តូច ៗ និងប្រជានេសាទទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ៕