(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ក្នុងនោះ ករណីប្រើប្រាស់៩ករណី, ជួញដូរ១ករណី និងដឹកជញ្ជូនរក្សាទុក១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៤នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,៨២០ករណី ឃាត់មនុស្ស៩,១៤៤នាក់ (ស្រី៥៧៥នាក់)៕