(តាកែវ)៖ ក្នុងគោលបំណងដើម្បីតបគុណនិងចម្រើនសិរីសួស្តីជ័យមង្គលគ្រប់ប្រការ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ទិតមាលាញាណឡេង និងលោកស្រីឡេងផលលាភី ព្រមទាំងបុត្រ រួមទាំងក្រុមគ្រួសារ បានផ្តួចផ្តើមរៀបចំពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ជូនព្រះគ្រូចន្ទធម្មោ ថុង រី និងចម្រើនជន្មាយុជូនឧបាសិកា សៅ សាន និងលោក ហាក់ ងួនឈាង មេបញ្ជារការកងវិស្វកម្មអង្គរក្សសម្តេចតេជោ ហ៊ុន សែន នៅវត្តព្រៃម្ហូស្ថិតនៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។
ពិធីបុណ្យនេះបានធ្វើឡើងនារយៈពេល២ថ្ងៃ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី២៩ ៣០ ខែកក្កដា ឆ្នាំ២០២៣ និងបានប្រារព្ធធ្វើតាមលំដាប់លំដោយនៃប្រពៃណីព្រះពុទ្ធសាសនា ហើយការប្រារព្ធពិធីបុណ្យនេះក្នុងគោលបំណងដើម្បីតបគណនិងចម្រើនសិរីសួស្តីជ័យមង្គលគ្រប់ប្រការ និងដោយមានពុទ្ធបរិស័ទជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះលោក ហាក់ ងួនឈាង មេបញ្ជារការកងវិស្វកម្មអង្គរក្សសម្តេចតេជោ ហ៊ុន សែន និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន បានបូជា ព្រះសង្ឃ សម្ដែងព្រះធម៌ទេសនាបីអង្គ ក្នុងមួយៗអង្គ៧០០ដុល្លារ ប្រគេនព្រះសង្ឃ ៦០អង្គ ក្នុងមួយអង្គបច្ច័យ៦ មុឺនរៀល និងស្លាដកមួយផងដែរ៕