(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និង​លោកស្រី ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ យកនូវទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០២វត្ត រួមមាន វត្ដស្វេតឆ័ត្រកុញ្ជរជ័យ (ហៅវត្តដំរីស) និងនៅវត្ដសាមគ្គីរស្មី(ទួលដូនប៉ុក) ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង និង នៅវត្ដគិរីបញ្ចបុប្ផារាម (ហៅវត្តបាណន់លើ) ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍មេបញ្ជាការ និងលោកស្រី បានប្រគេនទេយ្យទានដល់ព្រះសង្ឃនូវគ្រឿងឧបភោគនិងបរិភោគ មានអង្ករ ៦ការ៉ុងទឹកបរិសុទ្ធចំនួន១០កេស ទឹកផ្លែឈើចំនួន ៤កេស ទឹកកូកាចំនួន ៤កេស M150 ចំនួន ៦កេស ទឹកត្រី ៤យួរ ទឹក ស៉ីអ៉ីវ ៤យួរ ទឹកដោះគោខាប់ ១កេសធំ ត្រីខ មួយកេសធំ មី ១០កេស ស្លាដក់ ១៦ ថវិកា ប្រគេនព្រះសង្ឃចំនួន៤,២០០,០០០រៀល។

ដោយឡែក នៅវត្តគិរីបញ្ចបុប្ផារាម (ហៅវត្តបាណន់លើ) ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ បានប្រគេនទេយ្យទានដល់ព្រះសង្ឃនូវគ្រឿងឧបភោគ និងបរិភោគ មាន អង្ករ ៣ការ៉ុង ទឹកបរិសុទ្ធចំនួន ៥កេសស្លាដក់ចំនួន ៨ ទៀនព្រះវស្សា ១គូរ មី ៥ កេស ទឹកដោះគោខាប់ ១កេសធំ ត្រីខ ១ កេសធំ ទឹកត្រី ២យួរ ទឹកស៉ីអ៉ីវ ២យួរ ទឹកក្រូច ២កេស ទឹកផ្លែឈើ ២កេស M150 ៣កេស និងបច្ច័យប្រគេនព្រះសង្ឃចំនួន ២,០០០ ,០០០រៀល៕