(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ចំនួន ៨នាក់ ប្រដាប់ដោយអាវុធ ចុះធ្វើការដើរល្បាតនេះ ដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ពីភូមិក្បាលកោះដល់ភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សែម សាមឿន បានចុះធ្វើការត្រួតពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងប៉ុស្តិ៍ក្បាលស្ពាន ដែលការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ រ៉បតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ។
បើតាមលោកវរសេនីយ៍ត្រី សែម សាមឿន ការល្បាតឃើញថា គ្មានអ្វីប្រែប្រួលទេ៕