(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដានេះ។

អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលទើបទទួលបានការតែងតាំងទាំង៣រូបរួមមាន៖
១៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ មុនទទួលបានការតែងតាំងនេះ លោក រ័ត្ន សុវណ្ណនរៈ ជាតួនាទីជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។

២៖ លោកស្រី សាយ សំអាត អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ មុនទទួលបានការតែងតាំងនេះ លោកស្រី សាយ សំអាត កាន់តំណែងជាប្រធានអង្គភាពស៉ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា។

៣៖ លោក យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ មុនទទួលបានការតែងតាំងនេះ លោក យឹម លាត ជាតំណាងរាស្ត្រខេត្តកំពង់ធំ៕