(ភ្នំពេញ)៖ អតីតអ្នកបង្កើតវិទ្យុអាស៊ីសេរី (RFA) លោក ម៉ារ យ៉ារិទ្ធ ដែលបច្ចុប្បន្នជាប្រធាន FTC បានលើកឡើងថា ការប្រើប្រាស់សម្ដីញុះញង់របស់ លោក ជុន ច័ន្ទបុត្រ ជាទង្វើគ្មានវិជ្ជាជីវៈសារព័ត៌មាននោះឡើយ។

ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធ បានធ្វើឡើងបន្ទាប់ពីរយៈពេលចុងក្រោយនេះមានការវែកញែកលើវិទ្យុអាស៊ីសេរី ពាក់ព័ន្ធទៅក្រមសីលធម៌សារព័ត៌មាន ដោយក្នុងកិច្ចសម្ភាសវិទ្យុនេះ ជាពិសេសកម្មវិធីរបស់ លោក ជុន ច័ន្ទបុត្រ ត្រូវបានគេមើលឃើញថាបានប្រើប្រាស់នូវសំណួរ ដែលញុះញង់ ប្រមាថ ដែលជារឿងមិនត្រឹមត្រូវតាមច្បាប់ និងក្រមសីលធម៌ជាដើម។

ខាងក្រោមនេះជាកិច្ចសម្ភាសជាមួយ លោក ម៉ារ យ៉ារិទ្ធ អតីតថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរមុនគេ ជាមួយនឹងបណ្តាញព័ត៌មាន Fresh News៖