(ភ្នំពេញ)៖ អ្នកឧកញ៉ា អាន ម៉ាឌី ប្រធានក្រុមហ៊ុន អាន ម៉ាឌី គ្រុប បានផ្ញើសារថ្លែងអំណរគុណ ជូនចំពោះអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាទាំងអស់នៃសមាគមឧកញ៉ា ដែលបានផ្ញើសារអបអរសាទរ ក្នុងឱកាសដែលលោកត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។
អ្នកឧកញ៉ា អាន ម៉ាឌី បានគោរជូនពរដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងក្រុមគ្រួសារ និងងថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាទាំងអស់នៃសមាគមឧកញ៉ា សូមជួបប្រទះតែនឹងពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕