(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ៣នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៤លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ១លើក កត្តាភ្លើងសញ្ញា ១លើក និងកត្តាអាកាសធាតុ ១លើក៕