(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៣,៧១១នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៩,០១៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៣៦៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៩០១៨នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៣៧០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១១,០៣៥នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧២៧,០៨១នាក់, ដូសទី៤ចំនួន ៥,៣២០,៥៨៨នាក់, ដូសទី៥ចំនួន ១,៩៧៤,២២១នាក់ និងដូសទី៦ចំនួន ៤៩៦,៩៣៨នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕